Random post


View My Stats

Huawei ត្រៀមចែកអាំងប៉ាវសរុប 2០,០០០ ដុល្លារសម្រាប់កាដូបុណ្យចូលឆ្នាំប្រពៃណីចិនទូទាំងប្រទេស

Posted by   on

ភ្នំពេញ៖ ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០១៧ ភ្លាម ក្រុមហ៊ុន Huawei ត្រៀមអាំងប៉ាវជាទឹកប្រាក់សរុបជាង ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាកាដូអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិន ដល់អតិថិជិនដែលជាវស្មាតហ្វូនគ្រប់ម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតអស់ពីស្តុក។



 ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើង ទូទាំងប្រទេសកម្ពុជា នៅតាមបណ្តាហាងលក់ទូរសព្ទនានាដែលមានស្លាកសញ្ញា Huawei និង ភ្ញាក់ងារលក់របស់ Huawei ដែលមានមានសុពលភាព ចាប់ពីថ្ងៃទី ១១ មករា ឆ្នំា ២០១៧ រហូតដល់អាវប៉ាវអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងរបស់អតិថិជន ដែលជាវស្មាតហ្វូនរាល់ម៉ូដែលណាមួយរបស់ Huawei សម្រាប់ដើមឆ្នាំ២០១៧ និងរដូវកាលបុណ្យចូលឆ្នាំចិនប្រពៃណីចិន។ លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីឆ្លើយតប ចំពោះការគាំទ្រពីសំណាក់អតិថិជននាពេលកន្លងមក ក្រុមហ៊ុន Huawei តែងតែគិតគូរ និងស្វែងរកអ្វី ដែលថ្មីប្លែកជានិច្ចសម្រាប់អតិថិជនរបស់ខ្លួន។ តួយ៉ាងសម្រាប់ឱកាសដើមឆ្នាំថ្មី និងរដូវកាល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន Huawei បានត្រៀមអាងប៉ាវពិសេសដែលមានទឹកប្រាក់រហូតដល់ទៅ ២០០ដុល្លារ សរុបជាង ២០០០០ដុល្លារ រាល់ការជាវស្មាតហ្វូន ហួវៃ គ្រប់ម៉ូដែលជាមួយតម្លៃ ដ៏ភ្ញាក់ផ្អើល និង កាដូសន្ធឹកសន្ធាប់។ “កុងស៊ីហ្វាឆាយ! ហេងចូលហេង! សួស្តីឆ្នាំថ្មី! សូមជូនពរឲ្យអតិថិជន Huawei ទាំងអស់ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច សម្រាប់ឆ្នាំថ្មីនេះ។


សូមទទួលយកអាំងប៉ាវលាភសំណាង សេរីសួស្តីពីក្រុមហ៊ុន Huawei ដោយគ្រាន់តែជាវស្មាតហ្វូន Huawei ណាមួយក៏បាន។ យើងសង្ឃឹមយ៉ាងមុតមាំថា អតិថិជននឹងបន្តគាំទ្រក្រុមហ៊ុន Huawei ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនផ្សេងៗទៀតក្នុងឆ្នាំថ្មីនេះ”។

 រាល់ការជាវស្មាតហ្វូន Huawei P9 & P9 Plus នឹងទទួលបាន ជើងកាមេរ៉ា អង្គផ្ទុកទិន្នន័យ 32GB ស្រោមទូរសព្ទមួយ ជាមួយនឹងអាវប៉ាវមួយសន្លឺកដែលអាចមានទឹកប្រាក់រហូតដល់ទៅជាង ២០០ ដុល្លារ។ ចំនែកឯ ម៉ូដែល Huawei GR5 2017 អតិថិជិន នឹងទទួលបាន Bluetooth Speaker, សំបកទូរសព្ទ និងអាវប៉ាវមួយ សន្លឹកដូចគ្នា។ ក្រៅពីនេះ សម្រាប់ ម៉ូដែលផ្សេងទៀតដូចជា Huawei M3, T1 7 Inch, Huawei Y3 II, Huawei Y5 II, Huawei Y6 II និង P9 Lite ក៏មានបន្ថែមជូនកាដូតាមម៉ូដែលផ្សេងៗគ្នា រង្វាន់អាំងប៉ាវ និងការធានាជាផ្លូវការរយៈពេលមួយឆ្នាំពី Huawei ផងដែល។ សូមរួសរាន់ឡើងអាំងប៉ាវមានចំនួនកំណត់។

 ដើម្បីទទួលបានតម្លៃដ៏ភ្ញាក់ផ្អើល កាដូសន្ធឹកសន្ធាប់ និងអាំងប៉ាវពិសេសពីក្រុមហ៊ុន Huawei ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អតិថិជនទាំងអស់គ្រាន់ជាវស្មាតហ្វូន និងថេប្ល៊េតណាមួយរបស់ Huawei នៅគ្រប់ហាងលក់ទូរសព្ទដែលមានភ្នាក់ងាររបស់ Huawei និងហាងដែលមានស្លាកសញ្ញា Huawei។
  
 អំពីក្រុមហ៊ុន Huawei Consumer BG ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ ជាក្រុមហ៊ុន ស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមក ហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖ Facebook: HYPERLINK "http://facebook.com/HuaweiDevice"facebook.com/HuaweiDevice Twitter: HYPERLINK "http://twitter.com/HuaweiDevice"twitter.com/HuaweiDevice YouTube: HYPERLINK "http://youtube.com/HuaweiDevice"youtube.com/HuaweiDevice Instagram:HYPERLINK "https://instagram.com/huaweiconsumer"https://instagram.com/huaweiconsumer Contact: អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង លេខទូរស័ព្ទ៖ 010 44 99 06 អ៊ីមែល៖ ngo.menghourng@huawei.com

No comments:
Write comments